កិច្ចសន្យានេះ ត្រូវបានធ្វើឡើងរវាងភាគីទាំងពីរ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់អំពីសិទ្ធិ កាតព្វកិច្ច ការការពារកម្រៃជើងសារ និងការរក្សាការសម្ងាត់ ក្នុងការស្វែងរកដើមទុនកម្ចីស្ពាន (Private Credit Bridge Loan) ឬស្វែងរកអ្នកទិញអចលនទ្រព្យ (Distressed / Commercial Asset Acquisition) ដូចខាងក្រោម៖
This Agreement is executed between the undersigned parties in Phnom Penh, Kingdom of Cambodia, governing exclusive arrangement rights, fee protection, confidentiality, and non-circumvention terms as follows:
ភាគី "ក" យល់ព្រមប្រគល់សិទ្ធិផ្តាច់មុខ (Exclusive Mandate) ជូនភាគី "ខ" ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីរៀបចំរចនាសម្ព័ន្ធឯកសារ វាយតម្លៃបឋម ផ្សព្វផ្សាយក្នុងបណ្តាញវិនិយោគិនឯកជន (LP Investors) និងស្វែងរកដើមទុនកម្ចី ឬអ្នកទិញស្របច្បាប់ជូនភាគី "ក"។
Party "A" hereby grants Party "B" an exclusive mandate for a period of ninety (90) calendar days from the date hereof to underwrite, structure, market across its private LP network, and arrange requested capital or bona fide buyers.
ភាគី "ក" យល់ព្រមបង់កម្រៃសេវាជោគជ័យ (Success Fee) ជូនភាគី "ខ" ក្នុងអត្រា _______ % នៃទំហំទឹកប្រាក់កម្ចីសរុប ឬតម្លៃលក់អចលនទ្រព្យជាក់ស្តែង។
លក្ខខណ្ឌទូទាត់៖ កម្រៃជើងសារនេះ ត្រូវកាត់កង និងទូទាត់ភ្លាមៗដោយឥតលក្ខខណ្ឌនៅថ្ងៃដែលភាគី "ក" ទទួលបានប្រាក់កម្ចីបើកផ្តល់ (Loan Disbursement Date) ឬនៅថ្ងៃផ្តិតមេដៃផ្ទេរសិទ្ធិកាន់កាប់/កាត់ឈ្មោះនៅសង្កាត់/ខណ្ឌ។ ភាគី "ខ" មានសិទ្ធិបែងចែកកម្រៃ ១.៥% ជូនដៃគូណែនាំ (Referral Partner) ដោយផ្ទាល់។
Party "A" agrees to pay Party "B" a success brokerage fee of ________% of the gross loan facility or closed transaction value. Payment is due immediately and unconditionally upon capital disbursement or cadastral signing. Party "B" is authorized to disburse up to 1.5% to the referring partner directly.
ភាគី "ក" (រួមទាំងសាច់ញាតិ តំណាង ឬភ្នាក់ងាររបស់ខ្លួន) ត្រូវបានហាមឃាត់ដាច់ខាត មិនឱ្យទាក់ទងដោយផ្ទាល់ ឬដោយប្រយោល ជួបចរចា ខ្ចីប្រាក់ ឬលក់ដូរទ្រព្យ ជាមួយវិនិយោគិន ម្ចាស់បំណុលឯកជន ឬអ្នកទិញណាដែលត្រូវបានណែនាំ ឬស្គាល់តាមរយៈភាគី "ខ" ឡើយ។
រយៈពេលសុពលភាពចងកាតព្វកិច្ច (Tail Period): បទប្បញ្ញត្តិហាមឆ្លងកាត់នេះ មានសុពលភាពរយៈពេល ២៤ (ម្ភៃបួន) ខែ ពេញលេញ បើទោះបីជាកិច្ចសន្យាផ្តាច់មុខនេះបានផុតកំណត់ក៏ដោយ។
ការពិន័យ និងសំណងការខូចខាត (Liquidated Damages): ប្រសិនបើភាគី "ក" បំពានលួចធ្វើប្រតិបត្តិការឆ្លងកាត់ភាគី "ខ" នោះភាគី "ក" ត្រូវទទួលខុសត្រូវសងប្រាក់សំណងពិន័យជាទឹកប្រាក់ស្មើនឹង ២ ដង (ទ្វេដង) នៃកម្រៃជើងសារដែលបានកំណត់ក្នុងប្រការ ២ បូករួមទាំងថ្លៃសេវាច្បាប់ និងតុលាការទាំងអស់។
Strict Non-Circumvention: Party "A" shall NOT directly or indirectly transact, borrow from, or sell to any investor or capital source introduced by Party "B" for a period of twenty-four (24) months. Any circumvention breach shall trigger immediate liquidated damages equal to TWO HUNDRED PERCENT (200%) of the total agreed fee plus all legal fees.
កិច្ចសន្យានេះ ត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីមានវិវាទដែលមិនអាចដោះស្រាយដោយការសម្របសម្រួលដោយសន្តិវិធីបាន វិវាទនោះនឹងត្រូវបញ្ជូនទៅតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាដើម្បីដោះស្រាយជាស្ថាពរ។
Governing Law: This Agreement is governed by the laws of the Kingdom of Cambodia. Any unresolved disputes shall be submitted to the competent courts of Cambodia.
Imperium Capital Desk